Channel: KI Media
Category: News & Politics
Tags: hun senវិទ្យុកំពីងពួយcppcnrpcambodia politicki media. khmer politicsam rainsy
Description: ទំនុកច្រៀង៖ អាយ៉ៃខ្ញុំបាទមិនសូវប្រសព្វ លើកម្រាមទាំងដប់ឡើងប្រសព្វផ្គុំ ៗ គោរពបងប្អូនទាំងតូចធំ ។ ដែលបានមូលផ្តុំពេញនគរ ខ្លះអង្គុយ ខ្លះប្រឹងឈរ ខ្លះចំហមាត់ម្ហបៗ ប្រយ័ត្នសត្វរុយវាសុំចូលចត ។ បើកមាត់ម្ហបៗ បើកធ្វើអ្វី ឬមួយលួចជេរខ្ញុំទេដឹង ពុកម៉ែកុំខឹងនិងខ្ញុំអី និយាយលេងទេសូមលោកអភ័យ ។ នែ! បើមានកូនស្រីចែកម៉ាក់មួយផង ។ កម្លោះរូបខ្ញុំនៅស៊ីនៗ គ្មានស្រីណាទិញចិត្តវាសៅហ្មង ៗ បើសិនជាមានចែកមួយផង ។ ចាំម៉ែវិចអន្សមចែកហូបវិញ ។ អញ្ចឹងគោរពលោកប៉ុណ្នឹងចុះ បងប្អូនស្រីប្រុសសុខទុក្ខយ៉ាងណា ៗ ខ្ញុំសូមជូនពរសព្ទសាធុការ ។ ចាស់ក្មេងកុមារក្នុងឆ្នាំថ្មី ។ ទេវតាឆ្នាំថ្មីប្រពៃណាស់ មិនដែលប្រទះកាន់កាំភ្លើងខ្លី ៗ តាំងពីកើតពោះម៉ែ មិនដែលឃើញអី ។ កាំភ្លើងនៅដៃភ័យញ័រប្លោក ។ ទេវតាក្នុងលោកផ្តល់ក្តីចម្រើន ទេវតាស្រុកយើងផ្តល់ហានិភ័យ ៗ ពិសិដ្ឋពីលីកាស្រស់ប្រិមប្រិយ ។ ទេវតាប្រល័យក្ស័យសង្ខារ ។ សង្គមសន្តិភាពញាតិបានសុខ តែរាស្ត្រមានទុក្ខគ្រប់អាត្មា ៗ បញ្ចេញមតិគេវាយប្រហារ ។ អង្គការចោទថាបទញុះញង់ ។ ទេវតាហាណូយរះដូចផ្សិត អ្នកដឹកនាំពិតពេញខេត្តក្រុង ៗ ខ្មែរហ៊ានចេញមុខត្រូវជាប់ទ្រុង ។ ទេវតាយៀកកុងក្រុងរាស្ត្រខ្មែរ ។ ខ្ញុំសូមបួងសួងដល់ទេវតាពិត លោកមកសណ្ឋិត លើដែនដីខ្មែរ ដេញទេវតាប៉ែឡែទើបខ្មែរបានសុខ ។ បន្ទោដោយពាក្យ៖ ហៃអើយ អើយ រ៉ា និពន្ធ៖ ១៦ មេសា ២០២២ ច្រៀង៖ ១៦ មេសា ២០២២ កែ៖ ១៧ មេសា ២០២២ Blog: kimedia.blogspot.com