Channel: Kmeng Fun
Category: Comedy
Tags: khmer comedy channelkids comedykhmeng funkmeng funកំប្លែងក្មេងៗun kakada
Description: វីដេអូកំប្លែងពីក្រុមក្មេងហ្វាន់ ភាគ១ - Kmeng Fun Team Funny Clip Episode 1 នាទីចំណេះដឹងខ្លីៗ ពីក្រុម ក្មេងហ្វាន់ វគ្គសំណួរ ចម្លើយ សំណួរទី១ តើធ្វើបែបណាដើម្បីកម្ចាត់សត្វស្រមោចបាន? ចម្លើយ ដើម្បីកម្ចាត់សត្វស្រមោចបាន យើងត្រូវលាយម្ទេសជាមួយស្ករស និងម្សៅមី ហើយយកវាទៅដាក់នៅមាត់រន្ធរបស់ស្រមោច។ បន្ទាប់ពីស្រមោចស៊ីហើយវានឹងរត់រកទឹក ដូចនេះយើងត្រូវជីកអន្លង់មួយហើយដាក់ទឹកចូលក្នុងហ្នឹង។ ក្រោយមកស្រមោចនឹង ទៅរកទឹកផឹកនៅកន្លែងនោះ ហើយយើងច្រានវាចូលក្នុងអន្លង់នោះ។ បន្ទាប់ពីធ្លាក់ទឹកហើយវានឹងរកកន្លែងសម្ងួតខ្លួនរបស់ ពួកវា។ យើងជាមនុស្សមានភាពវ័យឆ្លាតជាងវា គឺត្រូវបង្កាត់ភ្លើងក្បែរនោះហើយបង្កប់គ្រាប់បែក។ ជំហានបន្ទាប់ពេលដែល ពួកវាត្រូវរបួស គេនឹងបញ្ជូនវាទៅពេទ្យសង្គ្រោះបន្ទាន់ នេះជាឳកាសល្អ យើងត្រូវដក់បំពង់អុកស៊ីសែនចេញពីច្រមុះវាជាការស្រេច ព្រោះវានឹងងាប់ដោយស្វ័យប្រវត្ត។ សំណួរទី២ តើហេតុអ្វីបានជាពុំដែលឃើញដំរីលាក់ខ្លួនពីក្រោយដើមឈើ? ចម្លើយ ដោយសារដំរីមានភាពប៉ិនប្រសព្វក្នុងការពួនពីក្រោយដើមឈើ។ សំណួរទី៣ មនុស្ស៨នាក់បានធ្វើរបងមួយក្នុងរយៈពេល១០ម៉ោង ចុះបើមនុស្ស៤នាក់ត្រូវប្រើពេលប៉ុន្មានម៉ោងដើម្បីធ្វើរបងមួយ? ចម្លើយ មិនត្រូវការពេលអ្វីទាំងអស់ព្រោះរបងនោះមនុស្សទាំង៨នាក់បានធ្វើរួចហើយ សំណួរទី៤ តើអាចទៅរួចទេដែលបុរសម្នាក់មិនបានដេកអស់រយៈពេល៨ថ្ងៃជាប់គ្នា? ចម្លើយ គឺអាចទៅរួច ព្រោះគាត់អាចដេកនៅពេលយប់ សំណួរទី៥ បើសិនជាយើងគប់ដុំថ្មពណ៌ក្រហមចូលទៅផ្ទៃសមុទ្រពណ៌ខៀវតើដុំថ្មនោះនឹងមានអ្វីកើតឡើង? ចម្លើយ ដុំថ្មនោះនឹងសើមហើយលិចទៅបាតសមុទ្រ វគ្គ រឿងរ៉ាវគួរយល់ដឹង ចំណេះដឹង និងគន្លឹះខ្លីៗ ១ តើអ្នកដឹងទេ ថាមនុស្សគ្រប់គ្នាអាចទទួលទានថ្នាំសម្លាប់កណ្តុរបាន តែចូរចាំថាយើងអាចទទួលទានវាបានតែម្តងប៉ុណ្ណោះក្នុងឆាកជីវិត។ ២ យើងគ្រប់គ្នាមិនអាចញ៉ាំផ្លែធុរេនទាំងសម្បកបានទេ ៣ ក្នុងអំឡុងឆ្នាំ១៩៨៩ នារីម្នាក់បានដើរចូលទៅក្នុងបណ្ណាល័យ ហើយនាងបានប្រទះឃើញសៀវភៅជាច្រើនក្បាលនៅទីនោះ ៤ តើអ្នកដឹងទេថាសត្វក្រពើមិនអាចលានអណ្តាតចេញក្រៅបានទេ ៥ តើអ្នកដឹងទេថាដំរីគឺជាសត្វតែមួយគត់ដែលមិនចេះលោត សូមជូន ពត៌មានទាន់ហេតុការណ៍ ដំណឹងប្រកាស់រកបងប្អូន ដំណឹងបាត់មនុស្ស ដំណឹងប្រកាស់រកមនុស្សដែលមានឈ្មោះសូមមិនបញ្ចេញ ហើយក៏មិនបានដឹងថាអ្នកបាត់ខ្លួនមានភេទអ្វី ហើយអាយុប៉ុន្មានដែរ ព្រោះគេបាត់ខ្លួនទៅដោយមិនបានប្រាប់ព្រោះខ្ញុំមិនបានសួរ។ ដោយហេតុការណ៍មួយនេះបានធ្វើឲ្យក្រុមគ្រួសារមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ពេលនេះពួកគាត់កំពុង តែផឹកស៊ីយ៉ាងសប្បាយនៅក្នុងផ្ទះរបស់ខ្ញុំ។ ប្រសិនបើបងប្អូនណាមិនបានជួប ឬមិនបានឃើញមនុស្សដែលមានភិនភាគដូចខ្ញុំបានជម្រាបជូននៅខាងដើមនេះ សូមមេត្តាប្រញ៉ាប់ទៅផ្ទះងូតទឹក និងទទួលទានអាហាររួចចូលគេងចុះ។ ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានចូលស្តាប់ពត៌មាន ច្បាស់លាស់របស់យើងខ្ញុំ។ សូមអរគុណ សូមជម្រាបសួរ! អរគុណសម្រាប់ការទស្សនា ជួបគ្នានៅវីឌីអូបន្ទាប់ ជាមួយនឹងចំណេះដឹងខ្លីៗនិងល្អៗ និងពត៌មានទាន់ហន់ជាច្រើនទៀត! កម្មវិធីនេះឧបត្ថម្ភផ្កាប់មុខដោយ៖ ក្រុមហ៊ុនស្រាថ្លើមអមតៈវិស្គី ស្រាថ្លើមអមតៈវិស្គីផលិតតាមបច្ចេកវិទ្យាទំនើប ផ្សំពី អង្ករនាងមិញ និងកណ្តៀងលេខ១យកពីខេត្តស្វាយរៀង។ ស្រាថ្លើមអមតៈវិស្គី ពីសាកាន់តែច្រើន ចូលពេទ្យកាន់តែឆាប់។ ភេសជ្ជៈប៉ូវក្រលៀន ក្របីជល់ មានរសជាតិផ្អែមឆ្ងាញ់ ផលិតចេញគល់ឈើបុរាណពាន់ឆ្នាំពីភ្នំបាសិត។ ១ថ្ងៃផឹក២កំប៉ុងរាកអាចម៌ ផឹក៥កំប៉ុងឆាប់កើតទឹកនោមផ្អែម។ បារីរូបក្បាលខ្មោច ផលិតចេញពីថ្នាំជក់ដូនជីនៅភ្នំគូលេន។ ជក់កាន់តែច្រើន ដើម្បីឆាប់បានចាប់ជាតិជាថ្មី! Thanks for your kindness for donating us! PayGo ID: 121513 PayPal email: amag.veasna.kakada@gmail.com ► Thanks for Watching, Please don't forget to Subscribe bit.ly/2R4zvsS ® All Rights Reserved by Kmeng Fun